Friday, January 13, 2017

បុគ្គលិកអង្គការដោះមីន HALLO ២នាក់ ស្លាប់ និងរបួសធ្ងន់ ក្រោយដោះមីនមិនបានជោគជ័យ បណ្តាលឲ្យ​ផ្ទុះនៅខេត្តប៉ៃលិន



(ប៉ៃលិន)៖ បុរសម្នាក់ដែលជាបុគ្គលិកអង្គការដោះមីន HALLO បានទៅធ្វើការរាវរកមីន ​ហើយបានរកឃើញមីនប្រភេទ GYATA រួចក៏បានធ្វើការដោះ តែធ្វើមិនបានជោគជ័យ បណ្តាលឲ្យ​ផ្ទុះរហូតបាត់បង់ជីវិត និងបណ្តាលឲ្យនារីម្នាក់ទៀតរងរបួសធ្ងន់ ដែលបានទៅធ្វើការរុករកមីនជាមួយគ្នា។
ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលា​ម៉ោង០៧៖៣០នាទី​ព្រឹកថ្ងៃទី​១៣ ខែមករា ឆ្នាំ២០១៧ នៅ​ចំណុច អូរតាផៃ ស្ថិតក្នុងភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
មន្ត្រីនគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា ជនរងគ្រោះទីមួយ ឈ្មោះ លឿង រស្មី ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរបុគ្គលិកអង្គការ HALLO រស់នៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកជនរងគ្រោះទីពីរឈ្មោះ ងុយ ថានី ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរបុគ្គលិកអង្គការ HALLO រស់នៅភូមិ អូរសំរិល
ស្រុក​សំឡូតខេត្ត​បាត់ដំបង រងរបួសធ្ងន់ ត្រូវបានឧទ្ធម្ភាគចក្រ ដឹកយកទៅ សង្គោះបន្ទាន់នៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ។
បច្ចុប្បន្នសាកសព ត្រូវបានរក្សាទុកនៅទីស្នាក់ការរបស់អង្គការ ដើម្បីរងចាំសាច់ញាតិយក ទៅធ្វើបុណ្យតាមប្រពៃណី ៕

Thursday, January 12, 2017

គួរស្ងើចសរសើរខ្លាំង​ណាស់! គាត់​អាចបង្កើត​យន្ត​ហោះ​​បាន



ខេត្តព្រៃវែង ៖ វាជារឿងដ៏អស្ចារ្យ និងជាប្រវត្តិសាស្ត្រមួយសំរាប់កូនខ្មែរ ដែលមានសមត្ថភាពខ្ពស់ អាចបង្កើតយន្តហោះមួយបានដោយខ្លួនឯង ដោយមិនចាំបាច់មានសម្ភារបច្ចេកវិទ្យាទំនើបៗ ដូចជាប្រទេសជឿនលឿនដទៃ ដោយគ្រាន់តែប្រើសម្ភារធម្មតាៗចាស់ផងថ្មីផង ផ្គុំជាមួយគ្នាក៏អាចបង្កើតជាយន្តហោះដ៏តូចច្រឡឹង១គ្រឿងបានដែរ ដែលនេះគឺជាស្នាដៃច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់ម្នាក់ប៉ែន ឡុង អាយុ៣០ ជាជាងជួសជុលរថយន្ត ដែលមានទីលំនៅក្នុងភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ជួបជាមួយអ្នកយកព័ត៌មានកោះសន្តិភាព លោកប៉ែន ឡុង បានឱ្យដឹងថា យន្តហោះខ្នាតតូចជិះម្នាក់ឯងរបស់គេ បានចាប់ដំឡើងដំបូងគឺនៅក្នុងខែមីនា ឆ្នាំ២០១៦ ដែលមកដល់ពេលនេះ មានរយៈពេល៩ខែមកហើយ ។ យន្តហោះមួយនេះ ក៏ដំឡើងបាន៥០%ហើយដែរ និងអាចបើករត់នៅលើដីបាន តែនៅមិនទាន់អាចធ្វើការហោះហើរបានទេ ដោយសារតែពុំទាន់មានសម្ភារបំពាក់បានគ្រប់គ្រាន់ ប៉ុន្តែតាមការរំពឹងទុករបស់គេ យន្តហោះនេះនឹងត្រូវធ្វើរួចរាល់ ព្រមទាំងអាចហោះហើរបាន នៅក្នុងអំឡុងពេល៥ ទៅ៦ខែខាងមុខ ដោយហោះហើរម្តងបានចម្ងាយដល់ទៅ១០០គីឡូម៉ែត្រ ទើបចុះចតម្តង។
លោកបន្តទៀតថា សម្ភារដែលគេបានប្រើប្រាស់ យកមកដំឡើងជាយន្តហោះខ្នាតតូចនេះ គឺមានដូចជា ដែក ឈើ ជ័រ បន្ទះដែកសង្ក័សី ព្រមទាំងកូនម៉ាស៊ីន១ផងដែរ ដែលសម្ភារទាំងនេះ គេទិញពីក្នុងផ្សារនៅជិតៗផ្ទះ និងប្រើប្រាស់របស់អេតចាយដែលគេបោះចោលមួយចំនួនផងដែរ ហើយទឹកប្រាក់ដែលគេបានចំណាយក្នុងការដំឡើងយន្តហោះ១នេះ គឺអស់ចំនួន៦ពាន់ដុល្លារហើយ ។ តាមការសន្និដ្ឋាន ទំរាំតែយន្តហោះនេះត្រូវបានធ្វើរួចរាល់ទាំងស្រុង គឺគ្រោងនិងអស់ថវិកាសរុបចំនួន១ម៉ឺន៣ពាន់ដុល្លារ។

អាណិតណាស់! ម្ដាយមីងស្លាប់ ខណៈក្មួយរងរបួសធ្ងន់ ក្រោយជិះម៉ូតូឌុបគ្នាទៅបុកសួនច្បារ បណ្ដាលឲ្យខ្ទាតចូលក្រោមរថយន្


(ភ្នំពេញ)៖ ជនរងគ្រោះ២នាក់មីងក្មួយ ជិះម៉ូតូបើកឌុបគ្នាទៅធ្វើការ ស្រាប់តែរ៉េចង្កូតទៅបុកសួនច្បារ កណ្ដាលទ្រូងផ្លូវឡើងហោះខ្ទាតប្លោងចូលទៅក្រោមរថយន្ដ បណ្ដាលឲ្យរថយន្ដ កិនមីងស្លាប់ និងក្មួយរងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះស្ពាន លេខ៩និងលេខ១០ ស្ថិតក្នុងភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។
លោកអនុសេនីយ៍ទោ មាស ថន នាយប៉ុស្ដិ៍បាក់ខែង បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតឈ្មោះរស់ រឿន អាយុ៤០ឆ្នាំ ត្រូវជាម្ដាយមីង រីឯក្មួយ រងរបួសធ្ងន់មានឈ្មោះ រស់ រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ និងជាអ្នកបើកបរម៉ូតូម៉ាក Lets ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 1P-6025 រស់នៅភូមិដីក្រហម ឃុំមៀន ស្រុកព្រៃឈ ខេត្តកំពង់ចាម។ ដោយឡែករថយន្ដ ដែលកិននោះ ម៉ាកហ៊ីយ៉ានដាយ ជាប្រភេទរថយន្ដក្រុង ពណ៌ទឹកដោះគោ ពាក់ស្លាកលេខភ្នំពេញ3A-3385។
លោកនាយប៉ុស្ដិ៍ បានបញ្ជាក់ថាមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជាក្មួយ បានជិះបើកម៉ូតូឌុបម្ដាយម៉ីងរបស់ខ្លួន ចេញពីផ្ទះដើម្បីទៅធ្វើការរោងចក្រ ដោយធ្វើដំណើរតាមប ណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកមកដល់ចន្លោះស្ពានលេខ៩និងលេខ១០ ស្រាប់តែរេចង្កូតទៅបុកសួនច្បារកណ្ដាលទ្រូង ផ្លូវពេញទំហឹង បណ្ដាលឲ្យបោកដួលសន្លប់ស្ដូកស្ដឹង។
ដោយឡែក ម្ដាយមីងដែលអង្គុយខាងក្រោយ បានប្លោងហោះរំលងពីសួនច្បារម្ខាង ទៅសួនច្បារម្ខាងទៀត ស្របពេលនិងរថយន្ដក្រុង១គ្រឿង ដែលបើកពីត្បូងទៅជើងមកដល់ល្មម ហើយក៏ជាន់ហ្វ្រាំងមិនជាប់ បណ្ដាលបុកនិងកិនស្លាប់ភ្លាមៗតែម្ដង។ ចំពោះអ្នកបើកបររថយន្ដ បានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកវត្ថុតាងទាំង២ ត្រូវបានយកទៅរក្សាទុក ដើម្បីដោះស្រាយតាមច្បាប់៕

កំលោះ​វ័យ​ចំណាស់​នៅ​ខ្លាំង ចាប់រំលោភ​ក្មេង​ស្រី​14​ឆ្នាំ ជាង​1​ម៉ោង​រំលោភ​បាន​3​ដង

ខេត្ដក្រចេះ៖ ជន​វ័យ​ចំណាស់​ម្នាក់​និង​ជា​កំលោះ​ចាស់​ផង​ដែរ​នោះ បាន​ត្រូវ​នគរបាលចាប់ខ្លួន​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ដោយជាប់ចោទ​ពី​បទ​ចាប់រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​ជា​អនីតិជន​អាយុ​១៤​ឆ្នាំ នៅ​ក្នុង​រោង​ចម្ការ​ដំឡូង​មួយ​កន្លែង​នៅ​ស្រុក​ស្នួល រហូត​បាន​សម្រេច៣​ដង​ក្នុង​រយៈពេល​ជាង​១​ម៉ោង ។
មន្ដ្រី​នគរបាល​ឲ្យ​ដឹង​ថា បុរស​ចំណាស់​រូប​នេះ​ឈ្មោះ ស៊ុំ ឡឹម អាយុ​៥១​ឆ្នាំ បាន​ត្រូវ​នគរបាល​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៨ ខែមករា បន្ទាប់​ពី​បាន​ធ្វើការ​គំរាម​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់ និង​ចាប់​នាង​រំលោភ​សេពសន្ថវៈ​បាន​សម្រេច​ជា​បន្តបន្ទាប់​ដល់​ទៅ​៣​ដង ។
តាម​មន្ត្រី​នគរបាល​ស្រុក​ស្នួល ក៏​ដូច​ជា​ចម្លើយ​សារភាព បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៨ ខែមករា ជន​នេះ​បាន​ទៅ​ទិញ​ស្រា​២​លី​ត្រ​ពី​ផ្ទះ​លក់​គ្រឿងទេស​របស់​ជីដូន​ក្មេង​ស្រី​យក​ទៅ​ផឹក​នៅ​រោង​កម្មករ ។ ក្រោយ​ពី​ផឹក​រួច ជន​នេះ​បាន​ហៅ​ក្មេង​ស្រី​ឱ្យ​យក​ស្រា​បៀរ​ចំនួន​៣​កំប៉ុង​ទៅ​ឱ្យ​រូបគេ​នៅ​រោង​កម្មករ​ដើម្បី​ផឹក​បន្ត លុះ​ខណៈ​នាង​យក​ស្រា​បៀរ​ទៅ​ឱ្យ ក៏​បាន​ចាប់​នាង​រំលោភ​តែ​មិន​បាន​សម្រេច ដោយសារ​ជីដូន​ក្មេង​ស្រី​ស្រែកហៅ ។
ក្រោយមក​ទៀត ជន​នេះ​ក៏​បាន​ហៅ​ក្មេង​ស្រី​ឲ្យ​យក​ស្រា​បៀរ​មក​ឲ្យ​គេ​ម្តងទៀត​នៅ​រោង​កម្មករ​ដដែល លុះ​ពេល​ក្មេង​ស្រី​ទៅ​ដល់​ក៏​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច​តែ​ម្តង​។ ក្នុង​ពេល​ចាប់រំលោភ​នោះ ជន​នេះ​ក៏​បាន​គំរាម​នាង​មិន​ឲ្យ​យក​រឿង​នេះ​ប្រាប់​គេឯង​ឡើយ បើ​មិន​ដូច្នោះ​ទេ​រូបគេ​នឹង​សម្លាប់​ចោល​ទាំង​ពូជ ។
នគរបាល​បាន​សម្រង់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ថា ក្នុង​អំឡុង​រយៈពេល​ជាង​១​ម៉ោងជន​នេះ​បាន​រំលោភ​ក្មេង​ស្រី​បាន​សម្រេច​រហូត​៣​ដង ។ ទោះជា​យ៉ាងណា ហេតុការណ៍​នេះ​បាន​បែកធ្លាយ​ក្រោយ​ពី​ក្មេង​ស្រី​រង​គ្រោះ​មិន​អាច​ទ្រាំ​នឹង​ការ​ឈឺចាប់​បាន ក៏​យក​រឿង​នេះ​ទៅ​ប្រាប់​ឪពុក​និង​ជីដូន ទើប​ធ្វើ​ឲ្យ​មានការ​ប្តឹង​ទៅ​នគរបាល​ស្រុក និង​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ ៕

Wednesday, January 11, 2017

រថយន្តដឹកទឹកផ្លែឈើ​ កិនបុរសម្នាក់ បែកក្បាលស្លាប់



ព្រៃវែង៖​ បុរសម្នាក់ត្រូវបាន រថយន្តដឹកទឹកផ្លែឈើកិនបែកក្បាលស្លាប់ភ្លាមៗ​ នៅម៉ោងប្រមាណ១០៖០០នាទី ថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០១៧នេះ​ ស្ថិតនៅចំណុចភូមិព្រៃខ្លា ឃុំកំពង់សឹង​ ស្រុកព្រះស្តេច លើផ្លូវជាតិលេខ១​ ចន្លោះគីឡូម៉ែត្រលេខ៦៩-៧០។
បើតាមមន្ត្រីនគរបាល​ បានឲ្យដឹងថា​ រថយន្តបង្កហេតុម៉ាក KiA ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2W-6342 បើកដោយជនមិនស្គាល់ឈ្មោះ (គេចបាត់)​ បើកក្នុងទិសដៅពីលិចទៅកើតបញ្ច្រាស់ទិសគ្នា មកដល់ចំណុចខាងលើ បានបត់ឆ្វេងកៀរម៉ូតូម៉ាក HONDA គុបមូល ពណ៌ស្លែ ពាក់ស្លាកលេខ ព្រៃវែង 1A-1614 បើកដោយឈ្មោះ​ ស្ងួន​ នឿន​ ភេទប្រុស អាយុ៥៧ឆ្នាំ​ នៅភូមិព្រៃផ្តៅ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជនរងគ្រោះ​ ត្រូវបានរថយន្ត​កិនបែកក្បាលស្លាប់​ នៅកន្លែងកើតហេតុ ទាំងពាក់មួកសុវត្ថិភាព​ ហើយបច្ចុប្បន្នសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី​ រីឯរថយន្ត​ និងម៉ូតូនៅកន្លែងកើតហេតុ កំពុងធ្វើការស្ទូចយកមករក្សាទុក នៅប៉ុស្តិ៍កំពង់សឹង៕

ដំណើរការនៃការបោះពុម្ភលុយ ដុល្លារ


លើសសាហាវ! ​រំលោភ​​សម្លាប់ ​រួចយកសពចោល​នៅ​​វាលស្រែ...

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់​​ផ្អើល​មួយ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ មក​រា ស្ថិត​នៅ​​ចំណុច​ភូមិ​យុល​ចេក ឃុំ​ជី​ខ្មា ខេត្តតាកែវ មាន​​ករណី​រំលោភ​​សម្លាប់ស្ត្រី​យ៉ាង​ព្រៃផ្សៃ​បំផុត ហើយ​យក​​សាកសពចោល​​នៅ​ក​ម្ពោ​ធ​ព្រៃរបោះ​​វាលស្រែ ។
ប្រភពឱ្យដឹងថា សាកសព​នារី​រង​គ្រោះ​ នៅ​មិន​ទាន់​មាន​អ្នក​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ​មាន​អាយុ​ប្រហែល​៣៥​ឆ្នាំ ។ បច្ចុប្បន្ន សមត្ថ​កិច្ច​កំពុង​ដុតដៃដុតជើងចំពោះ​ករណីដ៏ក្តៅនេះ ។

Recent Post